គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

គីណាល់ប៊ុមៈ ចូលរួមសម្រួលសាច់ដុំក្នុងព្រឹត្តិការណ៍កម្មរត់ស្វាគមន៍រដូវវស្សា (Monsoon Unity Run 2026)

កាលបរិច្ឆេទ: ០៨ មិថុនា ២០២៦ / សុខភាព / Author : ATH Sokren

ផលិត​ផល​ថ្នាំរិតសម្រួល​ការឈឺចុកចាប់សាច់ដុំ «គីណាលប៊ុមគ្រីម» (Kinal Baume) របស់​សហគ្រាសផលិត​ឱសថ​ប៉េប៉េអឹម​ បាន​ចូលរួម​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃនៅ​ក្នុង​ព្រឹត្តិការណ៍រត់​ស្វាគមន៍​រដូវ​វស្សា (Monsoon Unity Run 2026) កាល​ពីថ្ងៃ​អាទិត្យ​ ទី ២៤ ឧសភា ឆ្នាំ​២០២៦ នៅ​កោះនរា ដែល​មាន​អ្នក​ចូលរួម​ប្រមាណជា​ ១០០០ នាក់ ក្នុងគោលបំណងលើកស្ទួយវិស័យកសិកម្មក្នុងស្រុក និងជំរុញតំបន់ទេសចរណ៍ជាតិ។

ដើម្បី​បង្កើន​ភាព​ជឿជាក់​ពី​ប្រសិទ្ធភាព​របស់​គីណាលប៊ុម ក្រុមការ​ងារ​ប៉េប៉េអឹម​​បាន​រៀប​ចំ​ក្រុមគ្រូពេទ្យ​ព្យាបាលដោយចលនាដែល​មានបទពិសោធន៍ចំនួន​៥នាក់​នៅនឹង​ស្តង់​គីណាល់​ប៊ុម ដើម្បីជួយ​ម៉ាស្សា និង​សម្រួល​សរសៃ​ដល់​គ្រប់​កីឡា​ករ​ទាំង​អស់​នៅ​ក្នុង​ព្រឹត្តិការណ៍នេះ​ដោយ​ផ្ទាល់​។​

ការចូលរួមរបស់ក្រុមហ៊ុន PPM មិនត្រឹមតែជួយការពារសុខភាព និងសុវត្ថិភាពរបស់អ្នករត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីការរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការគាំទ្រដល់យុទ្ធនាការសង្គម និងការអភិវឌ្ឍសហគមន៍ក្នុងស្រុកផងដែរ៕